ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ដែលបែកធ្លាយ បានអោយដឹងថា បុរសម្នាក់ដែលមាន ឈ្មោះ ដួង អក្ខរា ភេទប្រុស អាយុ៤១ឆ្នាំ ជាអាជីវករ ស្នាក់នៅផ្ទះ លេខ១៨៦ ផ្លូវ២F ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវនារី ជាម្ចាស់បំណុល ទៅទារប្រាក់ដែលជំពាក់ ហើយមិនព្រមសង ក៏បង្កអោយនារីជាម្ចាស់លុយ កើតក្តីខឹងសម្បារ ទប់កំហឹង មិនបាន ក៏យកដុំថ្មគប់បំបែកកញ្ចក់រថយន្ត។ ហេតុការណ៍នេះ ធ្វើអោយម្ចាស់លុយបែរជាត្រូវសមត្ថកិច្ច ឃាត់ខ្លួន ក្រោមបទចោទ បំផ្លេចបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ ចំណែកអ្នកជំពាក់លុយគេមិនព្រមសង នៅតែមិនទាន់មានដំណោះស្រាយ សងលុយគេដដែល។

បន្ទាប់ពីកើតនូវរឿងនេះហើយ ម្ចាស់បំណុលផ្សេងទៀត ក៏បានចេញមុខ មកទម្លាយដែរថា ឈ្មោះ ដួង អក្ខរា ភេទប្រុស អាយុ៤១ឆ្នាំ ជាអាជីវករ ស្នាក់នៅផ្ទះ លេខ១៨៦ ផ្លូវ២F ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏បានខ្ចីប្រាក់របស់ពួកគាត់ ហើយព្យាយាមគេចវេស មិនព្រមសងផងដែរ។

លោកអ្នកប្រហែលជានៅចាំបានហើយ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ស្រ្តីម្នាក់ឈ្មោះហុង សុកដ្ឋា  អាយុ២៥ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ  ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពី ធ្វើដំណើរ ទៅទារលុយកូនបំណុលឈ្មោះ ដួង អក្ខរា ជាច្រើនលើកច្រើនសារមិនសងទើបឈានដល់ ទំនាស់ពាក្យសម្តីគ្នា ហើយត្រូវស្ត្រីម្ចាស់បំណុលខឹងបានយកដុំថ្មគប់ទៅលើរថយន្ត បណ្ដាលឲ្យបែកកញ្ចក់ និងក្រពឹតទ្វាររថយន្ត២គ្រឿង។

មុនពេលកើតហេតុកូនបំណុលឈ្មោះ ដួង អក្ខរាបានខ្ចីប្រាក់ពីស្រ្តីម្ចាស់បំណុល១,៥០០ដុល្លារ ដើម្បីយកទៅរកស៊ីដោយសន្យាសងទាំងដើមទាំងការ សរុប២,១០០ដុល្លារតែលោកដួង អក្ខរា ពុំបានសងប្រាក់។

អំពើហឹង្សានោះ បណ្តាលរថយន្តម៉ាកToyota Land Cruiserពណ៌ខ្មៅគ្មានស្លាកលេខបែកកញ្ចក់ខាងក្រោយ, ក្រពឹតទ្វារក្រោយខាងឆ្វេង និងរថយន្ត០១គ្រឿងទៀត ម៉ាក Toyota Pruis ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2AJ-5584 បណ្តាលឲ្យក្រពឹតទ្វារមុខ-ក្រោយខាងស្តាំ។បន្ទាប់ពីមានអំពើហឹង្សា ក៏បានបែកធ្លាយ កូនបំណុលរូបនោះ នៅមានជំពាក់ប្រាក់គេជាច្រើនអ្នកទៀត ផងដែរ។

ពាក់ព័ន្ធជាមួយនិងករណី ខាងលើនេះ បណ្តាញសារព័ត៌មានយើង កំពុងរង់ចាំការស្រាយបំភ្លឺ  ពីលោកដួង អក្ខរា ថាតើរឿងពិតនៅពីក្រោយខ្នង នឹងទៅជាយ៉ាងណា?៕


You may also like