បន្ទាយមានជ័យ ៖ នៅបន្ទាយមានជ័យជិត១សប្តាហ៍មកនេះ    មន្ត្រីអាជ្ញាធរនិងជំនាញកសិកម្ម ជំនាញពាណិជ្ជកម្មត្រូវដាក់អោយចុះជាប់ធ្វើយុទ្ធនាការអន្តរាគមន៍សម្រួបសម្រួលលក់ ទិញស្រូវរបស់ប្រជាកសិករ ។

ពោលគឺដើម្បីបញ្ចៀសការទិញស្រូវទម្លាក់ថ្លៃស្រូវពីឈ្មួញខ្លះ ។

នេះបើតាមការអោយដឹងពីមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២  ។

ចំណែកលោកប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី២២ខែវិច្ឆិកាថា : មន្ត្រីជំនាញពាណិជ្ជកម្មជាច្រើនក្រុម រួមទាំងផ្ទាល់ដឹកនាំបាននឹងកំពុងមមាញឹកក្នុងយុទ្ធនាការសម្របសម្រួលការទិញ លក់ស្រូវរបស់ប្រជាកសិករនៅទូទាំងខេត្ត ។

ក្នុងនោះ  មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យធ្វើរបាយការណ៍ស្តីពីសកម្មភាពលទ្ធផលការងារទិញ-លក់ស្រូវប្រចាំថ្ងៃរាល់ថ្ងៃស្ថិតក្នុងទីតាំងស្រុកចំនួន០៤ស្រុកគឺ ស្រុកស្វាយចេក ស្រុកថ្មពួក ភ្នំស្រុកនិងស្រុកព្រះនេត្រព្រះ។

គឺស្រុកព្រះនេត្រព្រះ មាននៅឃុំឈ្នួរមានជ័យ និងឃុំទានកាំមានក្រុមហ៊ុនAMRU Rice ។នៅស្រុកភ្នំស្រុក ក្នុងឃុំពន្លៃ ក្រុមហ៊ុនAMRU Rice  ។ ស្រុកស្វាយចេក ២ទីតាំង  ។ ស្រុកថ្មពួក ១ទីតាំង ។ ក្រុមហ៊ុនបៃតង ។

លោកបន្តថា : ក្នុងនោះ តម្លៃទិញ-លក់:

-តម្លៃស្រូវរំដួល (សើម)លេខ១: ៩បាត =១០៤០រៀល

-តម្លៃស្រូវរំដួល (សើម)លេខ២: ៨,៥បាត ទៅ ៨,៧បាត ស្មើ ៩៨៦រៀល ទៅ ១,០០៩រៀល ជាដើម ។

ហើយបរិមាណ ទិញក្នុង១ថ្ងៃ-យប់បរិមាណទិញសរុបបាន៣៥០ទៅ៤៥០តោន/ថ្ងៃ។ ក្នុងនោះ ត្រូវប្រើប្រាស់រថយន្តធំបន្ទុកធុនធ្ងន់ជាច្រើនគ្រឿង ។  ហើយដឹកជញ្ជូនទៅកាន់ : រោងម៉ាស៊ីនកៅង៉ែត ។ រោងម៉ាស៊ីនវិបុលតារា ។ •រោងម៉ាស៊ីន ស៊ីវឡាយ ។

ក្រុមហ៊ុន AMRU Rice  ជាដើម ។

ចំណែកលោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ អនុប្រធាននិងមន្ត្រីជំនាញនេះ ក៏ចាត់ចុះទៅគោលដៅទទួលខុសត្រូវរបស់ខ្លួនក្នុងយុទ្ធនាការយុទ្ធនាការអន្តរាគមន៍សម្រួបសម្រួលលក់ ទិញស្រូវរបស់ប្រជាកសិករ ។

ក្នុងនោះលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ,លោកងិន សុទ្ធី មេឃុំស្វាយចេក  ,លោកខូ សុណា មេឃុំទ្រាសអោយដឹងស្រដៀងគ្នាថា : យោងការណែនាំរបស់រាជរដ្ឋាភិបាល  ក្រសួង ស្ថាប័ន  ថ្នាក់ដឹកនាំក្រុមការងារ និងផ្នែកពាក់ព័ន្ធ រួមទាំងអភិបាលខេត្តបន្ទាយមានជ័យនោះ.  ថ្នាក់ដឹកនាំនិងមន្ត្រីអាជ្ញាធរស្រុក ឃុំ ភូមិនិងសមត្ថកិច្ចកងកម្លាំង សមត្ថកិច្ចជំនាញនានាបាននឹងកំពុងបន្តចុះប្រចាំ ចល័តទាំងថ្ងៃទាំងយប់អន្តរាគមន៍យុទ្ធនាការអន្តរាគមន៍សម្រួបសម្រួលលក់ ទិញស្រូវរបស់ប្រជាកសិករ ដែលកំពុងសម្រុកច្រូតកាត់ប្រមូលផល ។

ពោលគឺដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនបៃតង ក្រុមហ៊ុនAMRU Rice ....និងក្រុមឈ្មួញក្នុងការលក់ ទិញស្រូវពីកសិករអោយអស់លទ្ធភាព ការរក្សាលំនឹងតម្លៃសមរម្យ។

និងជាពិសេសបញ្ចៀសការទិញស្រូវទម្លាក់ថ្លៃស្រូវពីឈ្មួញមួយចំនួន ។

ជាមួយគ្នានេះ ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ,លោកខុង ប៊ូន មេឃុំឈ្នួរមានជ័យក៏អោយដឹងដៃរថា : រដ្ឋបាលបានបញ្ជូនមន្ត្រីអាជ្ញាធរស្រុក ឃុំនិងមេភូមិ អនុភូមិអោយចុះប្រចាំនិងចល័តក្នុងការសម្របសម្រួលជាមួយប្រជាកសិករនិងក្រុមហ៊ុននានាក្នុងការទិញ លក់ស្រូវ ដែលបាននឹងកំពុងដំណើរការយ៉ាងមមាញឹក ។

ក្នុងនោះ  ក្រៅពីក្រុមហ៊ុនដែលចុះទិញស្រូវកសិករ   ក៏មានឈ្មួញខាងក្រៅមួយចំនួនទៀត ក៏ចុះធ្វើសកម្មភាពជាបន្ទាន់លើការងារនេះដែរ ។

អស់លោកបន្តថា :  ក្នុងនោះដែរ   មន្ត្រីអាជ្ញាធរបានសម្របសម្រួលរវាងកសិករម្ចាស់ស្រូវនិងក្រុមឈ្មួញនានាក្រៅក្រុមហ៊ុនផងដែរ  ដើម្បីធានាថា ការទិញស្រូវគ្រប់ប្រភេទ តាមលំដាប់គុណភាពមិនអោយក្រោមតម្លៃដែលអាជ្ញាធរ សមត្ថកិច្ចជំនាញនិងក្រុមហ៊ុនបៃតង , ក្រុមហ៊ុនAMRU Rice ....បានសម្រេចជាគោលការណ៍រួចហើយគឺមិនអោយទម្លាក់ថ្លៃហាងឆេង ។

ឧទាហរណ៍  តម្លៃស្រូវទិញ-លក់ បានតម្លៃ  ៩បាត =ស្មើ ១ ០៤០រៀល/  ១គីឡូក្រាម សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម) ។

និងតម្លៃ ៨,៥បាត -៨,៧បាត ស្មើ  ៩,៨១៨រៀល - ១,០០៥រៀល សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ២ (ស្រូវសើម) ជាដើម។

 សូមរំលឹកស្រូវស្រាលរដូវវស្សានៅក្នុងខេត្តបន្ទាយមានជ័យ  មានផ្ទៃដីស្រែប្រមាណ ១០ម៉ឺនហិកតាលើផ្ទៃដីបង្កបង្កនផលសរុបជាង៤៥ម៉ឺនហិចតា ។

ហើយមកដល់សប្តាហ៍ទី៣ខែវិច្ឆិកា នេះ   ការប្រមូលផលបានប្រមាណ៣ម៉ឺនហិកតា ៕


You may also like